(ព្រះសីហនុ)៖ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ត បានធ្វើសន្នីសីទសារព័ត៌មានបកស្រាយបំភ្លឺជូនជាសាធារណជន លើករណីបណ្តឹងសំណើសុំអន្តរាគមន៍ពាក់ព័ន្ធក្នុងករណីថាមានការចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើជនជាតិចិន១៣នាក់នៅក្រុងព្រះសីហនុ។
ទាំងលោក ឃាង ភារម្យ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដោយកម្លាំងជំនាញនគរបាលខេត្តនោះ គឺមិនមានករណីបែបនេះក្នុងខេត្តព្រះសីហនុនោះទេ។
សូមស្តាប់ប្រសាសន៍បកស្រាយបំភ្លឺរបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងលោក ឃាង ភិរម្យ៖