(ម៉ូស្គូ)៖ មេបញ្ជាការកងទ័ពជាន់ខ្ពស់របស់រុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីបានសម្លាប់សកម្មប្រយុទ្ធ ISIS ប្រមាណ ២៨,០០០នាក់ ស្មើនឹង ៣៥ភាគរយនៃចំនួនសកម្មប្រយុទ្ធក្រុម ISIS ទាំងអស់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា។
លោក Evgeny Lukyanov បានបញ្ជាក់ថា មុនពេលរុស្ស៊ីចេញប្រតិបត្តិការកម្ទេចក្រុម ISIS តាមដែនអាកាស ក្រុមនេះមានសមាជិក ប្រមាណ ៨០,០០០នាក់ ប៉ុន្តែចាប់ពីរុស្ស៊ីចេញប្រតិបត្តិការមក ឃើញថាកម្លាំងរបស់ ISIS បានថមថយ ដោយរុស្ស៊ី បានសម្លាប់ សកម្មប្រយុទ្ធ ISIS ចំនួន ២៨,០០០នាក់ ស្មើនឹង ៣៥ភាគរយ។
គួរបញ្ជាក់ផងដែរថា រុស្ស៊ី បានចាប់ផ្ដើមចេញប្រតិបត្តិការតាមដែនអាកាសកម្ទេចក្រុម ISIS នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ តាមការស្នើសុំរបស់រដ្ឋាភិបាលស៊ីរី៕