(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងមុននេះបន្តិច នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៤ នៅសល់ប្រហែល២ទៅ៣គីឡូម៉ែត្រទៀត ដល់ផ្លូវបំបែកចូលស្រែកអំបិល រវាងរថយន្តដឹកសីុទែនសាំង បុកជាមួយរថយន្តកុងតឺន័រ បណ្តាលឲ្យរថយន្តដឹកសីុទែនសាំងផ្ទុះឆេះ ក្លាយជាគ្រោះអគ្គិភ័យ។
យ៉ាងណាក៏ដោយ មិនទាន់ទទួលសេចក្តីរាយការណ៍ថា មានអ្នកស្លាប់ ឫរងរបួសនោះទេ៕