(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) អមដោយសហការី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញប្រកាសបើក «វគ្គបណ្ដុះបណ្ដាល និងប្រឡងសម្រាប់បុគ្គល ត្រូវទទួលស្គាល់គុណវុឌ្ឍិ ក្នុងវិស័យបរធនបាលកិច្ចលើកទី ១ ក្រុមទី១ ឆ្នាំ២០២២»។
ការរៀបចំវគ្គបណ្តុះបណ្តាល និងប្រឡងសម្រាប់បុគ្គល ត្រូវទទួលស្គាល់គុណវុឌ្ឍិ ក្នុងវិស័យបរធនបាលកិច្ចនេះ គឺជាការបោះជំហានថ្មីបន្ថែមមួយទៀត ក្នុងដំណើរការបង្កើតអត្ថិភាពទីផ្សារបរធនបាលកិច្ច ពេញលេញនៅកម្ពុជា ដែលមានប្រតិបត្តិករ តួយ៉ាងដូចជា ក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្តបុគ្គលឯករាជ្យ បុគ្គលិកជាន់ខ្ពស់ និងបុគ្គលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ជាអ្នកមានគុណវុឌ្ឍិគ្រប់គ្រាន់ តាមលក្ខខណ្ឌតម្រូវក្នុងបទប្បញ្ញត្តិជាធរមាន និងស្របតាមឧត្តម្មានុវត្តន៍អន្តរជាតិ។
កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)៕