(កំពង់ស្ពឺ)៖ ព្រះគ្រូ មាស ចន្ថា ជាចៅអធិការវត្តអង្គតាភេម ស្ថិតនៅក្នុងភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដឹកនាំពុទ្ធបរិសទ្ធចំណុះជើងវត្ត ជួសជុលផ្លូវលំ១ខ្សែ ប្រវែង២,៥០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិក្បាលដំរី ឃុំទឹកល្អក់ ស្រុកគងពិសី និងភូមិរលាំងទឹក ភូមិថ្លុកដូនស ភូមិស្រែមាន់ និងភូមិអូរតាវ៉ាម ឃុំស្រង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាលសិស្សានុសិស្សទាំងអស់ បានលើកឡើងថា ការជួសជុលផ្លូវខាងលើពិតជាបានសម្រួល ដល់ការធ្វើដំណើររបស់ព្រះសង្ឃ សិស្សានុសិស្ស និងពុទ្ធបរិស័ទបានយ៉ាងប្រសើរ។

ប្រជាពលរដ្ឋ បានបន្ថែមថា អ្វីដែលព្រះសង្សបានជួសជុលខាងលើនេះ គឺព្រះអង្គបានបិណ្ឌបាទបច្ច័យខ្លះ និងបច្ច័យរបស់ព្រះសង្ឃខ្លះ ហើយសម្រួលជារួមដល់ការធ្វើដំណើរបានរហូតចំនួន ៥ភូមិ ក្នុងឃុំខាងលើជាដើម៕