Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំង នឹងដាក់ពង្រាយកម្លាំងការពារជាង៦ម៉ឺននាក់ ដើម្បីការពារព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Euro 2016

26-05-2016 10:12

(ប៉ារីស)៖ រដ្ឋាភិបាលបារាំងបានឲ្យដឹងថា ខ្លួននឹងដាក់ពង្រាយកងកម្លាំងប៉ូលិសជាង ៦០,០០០នាក់ ដើម្បីធ្វើការការពារព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Euro 2016 ខណៈខ្លួនប្តេជ្ញា «ធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការវាយប្រហារដោយភេរវកម្ម» សម្រាប់ការប្រកួត ដែលនឹងចាប់ផ្តើមនៅខែក្រោយនេះ, នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៥ ខែឧសភានេះ។

ការលើកឡើងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Bernard Cazeneuve នេះ បានធ្វើឡើងបន្ទាប់ពីពហុកីឡដ្ឋាន Stade de France ក្នុងទីក្រុង Paris ដែលនឹងប្រារព្ធពិធីបើក និងបិទការប្រកួតនៅទីនោះ។ សូមជំរាបថា ពហុកីឡដ្ឋាន Stade de France បានស្ថិតក្នុងការវាយប្រហារ ដោយក្រុមបំផ្ទុះគ្រាប់បែកអត្តឃាត នៅអំឡុងពេលការវាយប្រហារ ដោយក្រុម ISIS លើរដ្ឋធានីរបស់បារាំង កាលពីខែវិច្ចិកាកន្លងទៅ៕