(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លៀង និងខ្យល់ខ្លាំង នៅតំបន់ឆ្នេរសមុទ្រ និងនៅលើផ្ទៃសមុទ្រ ដោយរលកសមុទ្រអាចមានកំពស់ចាប់ពី១ ទៅដល់ ២.៥០ម៉ែត្រ។
ដោយឡែកក្រសួងបានធ្វើការព្យាករអាកាសធាតុ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦ ដោយរយៈពេលនេះ ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជា នៅតំបន់ខ្ពង់រាប និងវាលទំនាប ជាពិសេសតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ជាប់បន្តពីបង្គរ ទៅច្រើន។
ខាងក្រោមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក៖