(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៣គ្រឿង រួមមានម៉ូតូចំនួន២គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានប្រជែងគ្រោះថ្នាក់២លើក, ងងុយដេក១លើក និងមិនគោរពសិទ្ធិ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ម្នាក់។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេស មានចំនួន៣២៥៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១២៩២គ្រឿង និងពិន័យសរុប១៩៦២គ្រឿង៕