(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២២ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ជួញដូរ១៤ករណី និងដឹកជញ្ជូនរក្សាទុក៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៧០០ករណី ឃាត់មនុស្ស៨៨៩២នាក់ (ស្រី៥៥២នាក់)៕