Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង ចែករថយន្តពន្លត់អគ្គិភ័យទើបទិញថ្មីៗ ជូនស្នងការដ្ឋាននគរបាល តាមបណ្តាខេត្ត

26-05-2016 08:19

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីចែក រថយន្តពន្លត់អគ្គិភ័យ ដែលទើបទិញពីប្រទេសចិនថ្មីៗ ជូនដល់បណ្តាស្នងការដ្ឋាននគរ​បាលតាមបណ្តាខេត្ត ដើម្បីយកទៅបម្រើដល់សកម្មភាពផ្សេងៗ ដូចជាគ្រោះអគ្គិភ័យ ការខ្វះខាតទឹកប្រើប្រាស់ជាដើម។

រថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿង ប្រភេទ ISUZU ម៉ាក FTR គុណភាព១០០% ផលិតនៅឆ្នាំ២០១៥ ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាទិញពីក្រុមហ៊ុន ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា  ដែលមានទឹកប្រាក់ចំនួន ៣៩,៧២៥,៣៧៦,០០០រៀល (ជិត១០លានដុល្លារ)។

ការទិញបន្ថែមរថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿងនេះ ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ ដោយចែកចាយទៅតាមបណ្តាខេត្តចំនួន៩៩គ្រឿង និងរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃក្រសួងមហាផ្ទៃ។

មន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ខ្ពស់ថែមទៀត៕