(ព្រះសីហនុ)៖ លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការដាក់ឲ្យអនុវត្តកម្រៃសេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដើម្បីមានមូលដ្ឋានបញ្ចូលទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធថ្នាលជាតិគ្រប់គ្រងសំរាម-សំណល់រឹង NSWMP (National Solid Waste Management Platform)។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា រដ្ឋបាលក្រុងព្រះសីហនុ នឹងចាត់ក្រុមការងារចុះស្រង់ទិន្នន័យព័ត៌មាន ទីតាំងបង្កើតសំរាមគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២តទៅ ដែលមានព័ត៌មានចម្បងៗដូចខាងក្រោម៖

*ទី១៖ ព័ត៌មានម្ចាស់ទីតាំងអាជីវកម្ម-សេវាកម្មគ្រប់ប្រភេទ
*ទី២៖ ប្រភេទទីតាំងបង្កើតសំរាម (លំនៅឋាន ភោជនីយដ្ឋាន រោងចក្រ-សហគ្រាស ផ្ទះសំណាក់ សណ្ឋាគារ-កាស៊ីណូ ក្រុមហ៊ុន មណ្ឌលកម្សាន្ត-ពាណិជ្ជកម្ម សាលារៀន ផ្សារ)
*ទី៣៖ ព័ត៌មានក្នុងទីតាំងបង្កើតសំរាម (ចំនួនបន្ទប់ ចំនួនជាន់នៃអគារ ផ្ទៃក្រឡាទីតាំង)៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ៖