(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់ និងជាសះស្បើយ១១នាក់

២៖ រដ្ឋាភិបាលជប៉ុន សម្រេចកំណត់យកថ្ងៃទី២៧ ខែកញ្ញា រៀបចំពិធីបុណ្យសពថ្នាក់ជាតិ សម្រាប់លោក អាបេ ស៉ិនហ្សូ

៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣២.៦លាននាក់ និងស្លាប់៣៥.២ម៉ឺននាក់

៤៖ អ៉ីតាលីនឹងរៀបចំការបោះឆ្នោតមុនអាណត្តិ នៅថ្ងៃទី២៥ ខែកញ្ញា ក្រោយនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង

៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៥,១១៣,៥៧៥នាក់, ដូសទី៣ចំនួន ៩,៦៤២,១៤៦នាក់, ដូសទី៤ចំនួន ៣,២៩៣,៣០៧នាក់ និងដូសទី៥ចំនួន ៤២៤,១០១នាក់ (គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២)

៦៖ ស្រីលង្កាតែងតាំង លោក Dinesh Gunawardena ជានាយករដ្ឋមន្រ្តីថ្មី

៧៖ របាយការណ៍៖ រយៈពេល៧ខែ មានពលករខ្មែរជាង៤ម៉ឺននាក់ បានវិលត្រឡប់មកប្រទេសវិញតាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង

៨៖ ប្រមុខចារកម្មអង់គ្លេស អះអាងថា កងទ័ពរុស្ស៉ីកំពុងបាត់បង់ថាមពល ក្នុងសង្រ្គាមអ៊ុយក្រែន

៩៖ សម្តេចពិជ័យសេនា ទៀ បាញ់ ជំរុញឱ្យអ្នកពាក់ព័ន្ធបន្តបំពេញភារកិច្ចឱ្យបានល្អ នៅពេលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្រៅផ្លូវការខាងមុខ

១០៖ រុស្ស៉ី បាញ់ស្រោចកាំភ្លើងធំលើទីក្រុង Kharkiv ខណៈឧស្ម័នចាប់ផ្ដើមហូរចូលទៅកាន់អឺរ៉ុបឡើងវិញ

១១៖ ជនជាតិជប៉ុន៖ វិនិយោគិនជប៉ុន កាន់តែច្រើនចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ដោយសារតែកត្តាសន្តិភាព និងស្ថេរភាពនយោបាយ

១២៖ ជប៉ុន ព្រមានពីការកើនឡើងនៃការគំរាមកំហែងសន្តិសុខ ក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំ

១៣៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រកម្ពុជា ដែលប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដានេះ

១៤៖ លោក លូកាសិនកូ ទទួលស្គាល់ថាដឹកនាំប្រទេសបេឡារុស តាមបែបផ្ដាច់ការ ពិតមែន

១៥៖ កងកម្លាំងសន្តិសុខស្រីលង្កា វាយឆ្មក់កម្ទេចជំរំដ៏ធំរបស់ក្រុមបាតុករ ក្នុងរដ្ឋធានីកូឡុំបូ

១៦៖ វិភាគអន្តរជាតិ៖ សត្រូវរបស់សត្រូវខ្ញុំ

- ព័ត៌មាន Fresh News Plus

១៖ Facebook កំពុងកែប្រែមតិព័ត៌មានសំខាន់ៗ ដើម្បីទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង

២៖ WhatsApp ប្រកាសជាផ្លូវការហើយ ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ទេរទិន្នន័យពី Android ទៅ iPhone

៣៖ Apple រងការចោទប្រកាន់ពីបទប្រើប្រាស់អំណាចទីផ្សារនៅក្នុងឧស្សាហកម្មស្មាតហ្វូន ដើម្បីធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់នៅសហរដ្ឋអាមេរិក

៤៖ បាត់មុខពីការសម្តែងយូរ ពេលនេះ Fan Bing Bing ស្រាប់តែលេចវត្តមានក្នុងភាពយន្តបែបឧក្រិដ្ឋកម្មរបស់កូរ៉េ «Insider»

៥៖ ស្រ្តីអាល្លឺម៉ង់ ឈានទៅវគ្គ ៤ក្រុមនៃពានអឺរ៉ុប Euro 2022 ជាមួយក្តីរំពឹងឈ្នះពាននេះលើកទី៩

៦៖ Mane ឈ្នះពានកីឡាករលេងល្អប្រចាំទ្វីបអាហ្រ្វិកជាលើកទី២ ផ្តល់ការខកចិត្តដល់ Salah និង Mendy

៧៖ ការលេចធ្លាយថ្មីបង្ហាញថា Samsung អាចនឹងដំឡើងតម្លៃ Galaxy Z Flip4 បន្តិច


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)