(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ឯក និងឧត្តមសេនីយ៍ត្រី ជូននាយទាហានចំនួន៨រូប នៃកងយោធពលខេមរភូមិន្ទ។
ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នាយទាហានដែលត្រូវបានតម្លើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន៧រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១រូប៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖