(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៨ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ៩ករណី, ចាត់ចែងសម្រួល១ករណី, ដាំដុះ១ករណី និងដឹកជញ្ជូនរក្សាទុក២ករណី ដោយឃាត់ខ្លួនជនសង្ស័យ៥១នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៣៦៥៨ករណី ឃាត់មនុស្ស៨៧៨២នាក់ (ស្រី៥៤៦នាក់)៕