(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅចាប់ខ្លូនមេកន្ទុយលេខ២នាក់ នៅក្នុងផ្សារចោមចៅ នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងប្រិតបត្តិការចុះបង្ក្រាបល្បែងស៊ីសងនោះ មេកន្ទុយលេខទាំង២នាក់ និងវត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចចាប់បញ្ជូលរថយន្ដចេញទៅបាត់យ៉ាងលឿន។ តែអ្វីដែលមហាជនហួសចិត្តនោះ គឺការចាប់ខ្លួនមេកន្ទុយលេខនេះ សមត្ថកិច្ចរារាំងមិនធ្វើអ្នកកាសែត ថតសកម្មភាពដើម្បីយកមកផ្សាយនោះទេ ហើយថែមទាំងស្រែកសំឡុតអ្នកកាសែតទៀតផង៕