(កណ្ដាល)៖ មុខសញ្ញាចោរប្លន់ប្រដាប់អាវុធចំនួន១៣នាក់ ក្នុងចំណោម១៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ សហការជាមួយនគរបាលក្រុងតាខ្មៅ រួមជាមួយនគរបាលខណ្ឌច្បារអំពៅ តាមប្រដេញបង្ក្រាបផ្អើលពេញផ្លូវ និងក្នុងភូមិ ដែលមុខសញ្ញាក្រុមចោរប្លន់នេះមិនត្រឹមតែប្លន់នោះទេ ក៏ប៉ុន្តែពួកគេរកស៊ីជួញដូរថ្នាំញៀនផងដែរ។

យោងតាមរបាយការណ៍របស់នគរបាលខេត្តកណ្ដាល បានរៀបរាប់ថា ដោយទទួលបានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងចុះអនុវត្តន៍ផ្ទាល់ដោយលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរង បានធ្វើការស្រាវជ្រាវតាមប្រមាញ់មុខសញ្ញាខាងលើនេះ ក្រោយបានប្លន់នាពេលកន្លងមក ហើយពួកគេបានមកជាប់អន្ទាក់នគរបាលស្រុកកៀនស្វាយនៅលើដងផ្លូវជាតិលេខ១ ហើយពួកគេដឹងខ្លួនក៏នាំគ្នារត់ប្រសាចគេចខ្លួនដល់ខណ្ឌច្បារអំពៅ និងក្រុងតាខ្មៅ។

បើតាមលោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បានឱ្យដឹងថា ហេតុការណ៍ចាប់ខ្លួននេះបានកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដោយក្រោយទទួលបានដំណឹងពីមុខសញ្ញាភ្លាម លោកបានរាយការណ៍បន្ទាន់ទៅថ្នាក់លើ ហើយបានចុះដៃធ្វើការតាមប្រមាញ់បក្ខពួកចោរប្លន់នេះនៅស្រុកកៀនស្វាយ នៅពេលដែលក្រុមចោរបានជិះតាមផ្លូវជាតិលេខ១ ហើយពើបប្រទះសមត្ថកិច្ច ក៏រត់គេចខ្លួន តែត្រូវបាននគរបាលដេញប្រមាញ់ និងសហការគ្នាល្អតាមក្របួចយកបានចំនួន ១៣នាក់ និងរត់គេចខ្លួនចំនួន ២នាក់។

ជនសង្ស័យទាំងនេះរួមមាន៖

*ទី១៖ ឈ្មោះ ហេង រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី២៖ ឈ្មោះ អ៉ំ បូរិន ហៅម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី៣៖ ឈ្មោះ យ៉ត ចន្ទដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី៤៖ ឈ្មោះ យ៉ុន ប៊ុនណារ៉ូ ហៅយក្ស ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី៥៖ ឈ្មោះ រឿន ភក្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
*ទី៦៖ ឈ្មោះ ខេម សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី៧៖ ឈ្មោះ សុខរឿន ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រៃរយោង ឃ៉ំកណ្តោក ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី៨៖ ឈ្មោះ អឿន វណ្ណី ហៅក្នយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន)។
*ទី៩៖ ឈ្មោះ គន់ ប៊ី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)។
*ទី១០៖ ឈ្មោះ ឆិត សុខដា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។
*ទី១១៖ ឈ្មោះ ឃី វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី១២៖ ឈ្មោះ នី ឆៃយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្មី សង្កាត់ព្រែករាំង១ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី១៣៖ ឈ្មោះ ទ្រី ធារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនេសាទ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
*ទី១៤៖ ឈ្មោះ អ៉ីម គីមសេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
និងទី១៥៖ ឈ្មោះ យ៉ុង សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់កង់បី មានទីលំនៅភូមិព្រែកសំរោងបី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។

បន្ទាប់ពីសាកសួរនាំរួចជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅតុលាការខេត្តកណ្ដាល ល្ងាចនេះដើម្បីចាត់ការតាមនីតិវិធីច្បាប់៕