(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទាន មានគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម និងវត្តខ្ពកតាងួន នៅស្រុកស្ទឹងត្រង់។
ទេយ្យទានដែលបានប្រគេនដល់ព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តរួមមាន៖ ទៀនវស្សា ១គូរ , អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស , ទឹកក្រូច ៥កេស ត្រីខ១កេសធំ, ទឹកត្រី ៥យូរ, ទឹកស៊ីអ៊ីវ ៥យួរ , មី ១កេសធំ , ទឹកដោះគោ ១កេសធំ , ស្ករស ៥គីឡូក្រាម , តែ ៥គីឡូក្រាម និងបច្ច័យជាង ៤លានរៀល។
ក្នុងនោះប្រគេនព្រះសង្ឃ ក្នុងមួយអង្គ ១០ម៉ឺនរៀល ចង្ហាន់១ស្រាក់ ផ្លែឈើ ១កន្ត្រក និងជូនថវិកាដល់លោកអាចារ្យ តាជី យាយជី ផងដែរ៕