(បន្ទាយមានជ័យ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញជូនដល់សិស្សានុសិស្សនៃវិទ្យាល័យសិរីសោភ័ណ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ពិធីនេះ មានការចូលរួមេពីលោក យឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាមួយនឹងការចូលរួមសកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ជូនដល់សិស្សានុសិស្ស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនេះ លោកក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ៕