(រតនគិរី)៖ លោក ម៉ុម សារឿន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តរតនគិរី និងលោកស្រី គង់ សំអាត អមដោយលោក សេក ហៃ អភិបាលស្រុកកូនមុំ និងភរិយា ព្រមទាំងពុទ្ធបរិស័ទមួយចំនួន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ បានមូលមតិគ្នាប្រារព្ធពិធីបុណ្យដង្ហែទៀនចំណាំព្រះវស្សា និងទេយ្យទានផ្សេងៗវេរប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុងស្រុកកូនមុំ។
ក្នុងនោះលោក ម៉ម សារឿន បានប្រគេនបច្ច័យក្នុងមួយវត្ត ៨០ម៉ឺនរៀល បច្ច័យបួនព្រះសង្ឃ១៦អង្គក្នុងមួយអង្គ៦ម៉ឺនរៀលផងដែរ។
ព្រះតេជគុណ សេង ប៊ុនធឿន ព្រះចៅអធិការវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានមានសង្ឃដីកាថ្លែងអំណរគុណចំពោះសមាណសទ្ធាជ្រះថ្លាមុតមាំរបស់គណៈអធិបតីសមីម្ចាស់ទាន ដែលជានិច្ចកាលតែងជួយជ្រោមជ្រែងព្រះពុទ្ធសាសនាដែលសាសនារបស់រដ្ឋក្នុងស្រុកកូនមុំ ក៏ដូចជាវត្តអារាមនានា។
ព្រះតេជគុណ សូមបួងសួងដល់គុណព្រះរតនៈត្រ័យ ទេវរាជ ព្រហ្មរាជ វត្ថុស័ក្កសិទ្ធឹក្នុងលោក ជួយតាមបីបាច់ថែរក្សាលោក លោកស្រី សមីម្ចាស់ទានប្រកបនូវពុទ្ធិសិរីសួស្តី សុភមង្គល ត្រជាក់ត្រជុំ គ្រប់ក្រុមគ្រួសារ ឈ្នះអស់មារ រោគាទាំងឡាយ អាយុ វណ្ណៈ សុខ ពល និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ៕