(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១១៣,៥៧៥នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣៩,៨៣០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤២,២៣៤នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៩,២៩៨នាក់
៤៖ អាយុ៥ឆ្នាំ ៤១៣,៦៦៦នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៣៨,៥៤៧នាក់

ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ៩,៦៤២,១៤៦នាក់, ដូសទី៤ចំនួន ៣,២៩៣,៣០៧នាក់ និងដូសទី៥ចំនួន ៤២៤,១០១នាក់។

នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕