(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងពិភាក្សាលើការសិក្សាគម្រោង ទឹកស្អាត និងអនាម័យខេត្ត ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅចំណុចផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ពិធីក៏មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីបច្ចេកទេសរបស់គម្រោង (ADB) និងមន្រ្តីជំនាញពាក់ព័ន្ធខេត្តផ្សេងៗទៀតចូលរួមផងដែរ។ ក្នុងការចុះពិនិត្យខាងលើនោះលោក សុខ លូ និងក្រុមការងារ បានបន្តដំណេីរអញ្ជើញពិនិត្យខ្សែផ្លូវដែលត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងថា រដ្ឋបាលខេត្តមិនបានទុកផ្លូវណាមួយចោលនោះទេ គឺធ្វើមុន និងក្រោយតែត្រូវធ្វើការសម្របសម្រួលជាមួយគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ធ្វើដំណើរប្រចាំថ្ងៃផងដែរ៕