(ភ្នំពេញ)៖ លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងលោក យូជី គូមម៉ាម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នឹងផ្លាស់ប្តូរកំណត់ទូត ស្តីពីកិច្ចព្រមព្រៀងរវាង កម្ពុជា និងជប៉ុន សម្រាប់សេវាកម្មផ្លូវអាកាស ដែលនឹងប្រព្រឹត្តទៅ នៅវេលាម៉ោង ១០៖០០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ការផ្លាស់ប្តូរកំណត់ទូតនេះ គឺបញ្ជាក់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងខាងលើ ដែលបានចុះហត្ថលេខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន។
គួរកត់សំគាល់ថា ការចូលរួមជាធរមាននៃកិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យប្រទេសទាំងពីរ ដំណើរការជើហហោះហើរត្រង់ និងសេវាកម្ម ដឹកជញ្ចូនផ្លូវអាកាស ដែលរួមចំណែកដ៏សំខាន់នៅក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេស ក្នុងវិស័យ ទេសចរណ៍រវាងកម្ពុជា និងជប៉ុន៕