(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,២ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១០,៧៦៣,៦៩៤នាក់ (ស្លាប់ ៤៣,០៩១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,១៤៩,០៨៤នាក់ (ស្លាប់ ១៥៦,៨៧៥នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៦៣៥,៦៤៨នាក់ (ស្លាប់ ៣៥,៨៧៨នាក់)
* ថៃ ឆ្លងចំនួន ៤,៥៦៨,៤៦១នាក់ (ស្លាប់ ៣១,០៧៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៧៣៩,១៦០នាក់ (ស្លាប់ ៦០,៦៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៦២៦,៣៦០នាក់ (ស្លាប់ ១,៤៦៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៨៧១នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១០,៦៣៨នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៨៩,៩០៣នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,៥១២នាក់ (ស្លាប់ ៣,០៥៦នាក់)៕