(ព្រះសីហនុ)៖ ព័ត៌មានបឋម នៅវេលាម៉ោង៥:៣០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីមួយបានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើល ដោយស្ត្រីជនជាតិវៀតណាមម្នាក់ធ្លាក់ពីលើអាគារជាន់ទី២៥ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ ។

ករណីនេះកើតឡើង ស្ថិតអាគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូប៉ឡាយ នៅក្បែរស្ពានស្តេចមឹក ស្ថិតក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបានរាយការណ៍មកថា សពខាងលើគឺជាស្ត្រីជនជាតិវៀតណាម ហើយបានធ្លាក់ពីលើអាគារជាន់ទី២៥ មកដល់ដី បណ្តាលឲ្យស្ត្រីខាងលើដាច់ខ្យល់ស្លាប់ភ្លាមៗ។

ភ្លាមៗនេះសមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់ថាស្ត្រីជនជាតិវៀតណាមខាងលើធ្លាក់ដោយសារមូលហេតុអ្វីនៅឡើយទេ ដោយបច្ចុប្បន្ន រងចាំសមត្ថកិច្ចជំនាញមកពិនិត្យកោសល្យវិច្ច័យសាកសពរួចរាល់ និងផ្តលព័ត៌មានលម្អិតតាមក្រោយ ៕