(ភ្នំពេញ)៖ លោកស្រី អ៊ុន ម៉ាលី (ហុជ្ជះហាលីម៉ះ ពិនទីសាំមីអ៊ូន) ដែលត្រូវជាភរិយារបស់លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលមរណភាពនៅវេលាម៉ោង៣៖៤៥នាទីរសៀល ថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយជរាពាធ។

ពិធិបុណ្យសពធ្វើឡើងនៅគេហដ្ឋានផ្ទះលេខ៨៤ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕