(អាមេរិក)៖ យោងតាមសេចក្ដីប្រកាសរបស់សេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចាកចេញពីប្រទេសវៀតណាមហើយ នៅម៉ោង១២៖៥០នាទី ថ្ងៃទី២៥ ខែឧសភានេះ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន។
នៅក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃនៅក្នុងប្រទេសវៀតណាម លោក អូបាម៉ា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសលើកលែងទណ្ឌកម្ម ចំពោះជំនួញសព្វាវុធពីប្រទេសវៀតណាម ប៉ុន្តែអ្វីដែលគេមើលឃើញជាក់ស្ដែងនោះគឺបញ្ហាសិទ្ធិមនុស្ស មិនត្រូវបានលើកយកទៅពិភាក្សាឡើង ដែលជាហេតុនាំឲ្យមានមតិរិះគន់ចំពោះដំណើរទស្សនកិច្ចនេះ។
គួរបញ្ជាក់ផងដែរថា លោក អូបាម៉ា នឹងទៅដល់ប្រទេសជប៉ុន នៅម៉ោង ៥៖៥០នាទីយប់នេះ ហើយនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ លើបញ្ហាមួយចំនួន៕