(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ២៧នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួចបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុជាបន្តបន្ទាប់ ដើម្បីផ្តន្ទាទោសតាមច្បាប់។
លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ ជនសង្ស័យចំនួន២៧នាក់ ត្រូវបានកម្លាំងរបស់លោក ក្រោមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តាមចាប់ខ្លួនជាបន្តបន្ទាប់ នៅតំបន់ផ្សេងៗពីគ្នា ដោយខ្លះចាប់ខ្លូននៅស្រុកកំពង់សីលា និងខ្លះចាប់ខ្លួននៅក្រុងព្រះសីហនុព្រមទាំងដកហូតវត្ថុតាំងមួយចំនួនផងដែរ។
បើតាមលោក ឡុង គឹមហួរ ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លួវច្បាប់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ៕