(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើលិខិតមួយច្បាប់ជូនដល់ អភិបាលរាជធានី-ខេត្តទាំងអស់ ដែលជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម ឲ្យធ្វើការពង្រឹងនូវការផ្តល់ការ អនុញ្ញាតសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ កំណត់តំបន់ហាមឃាត់ សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ និងតំបន់អាចសាងសង់ស្ថានីយ៍ ប្រេងឥន្ធនៈនៅតាមភូមិសាស្ត្ររបស់ខ្លួន។
ការជំរុញឲ្យមានការពង្រឹងជុំវិញការ ផ្តល់លិខិតអនុញ្ញាត សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ របស់លោករដ្ឋមន្ត្រី ជា សុផារ៉ា នេះ បំណងដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាព នៅតាមរាជធានី-ខេត្ត៕
សូមអានលិខិតរបស់លោក ជា សុផារ៉ា ផ្ញើជូនអភិបាលរាជធានី-ខេត្ត៖