(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកជាប់ពន្ធ ក្នុងការស្នើសុំចុះបញ្ជីសហគ្រាស ធ្វើបច្ចុប្បន្នភាពព័ត៌មាន ពិនិត្យមើលប្រវត្តិនៃការបង់ពន្ធ រួមទាំងអាចទាញយកលិខិតជូនដំណឹងសារពើពន្ធផ្សេងៗនោះ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំនូវប្រព័ន្ធគ្រប់គ្រងទិន្នន័យអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។
ជាពិសេសដើម្បីឲ្យអ្នកជាប់ពន្ធងាយស្រួលយល់អំពីប្រព័ន្ធថ្មីនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានរៀបចំជាវីដេអូដេ ណែនាំ ពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យ អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ៕