(កោះកុង)៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះផ្សព្វផ្សាយពីវិធានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការការពារជំងឺកូវីដ១៩ ជាពិសេសវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងការអប់រំផ្សព្វផ្សាយដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទតាមគោលដៅនៅទូទាំងខេត្ត ដែលមានចំនួន៦គោលដៅសរុបកងកម្លាំង២៧នាក់។
ការងារនេះដឹកនាំដោយលោក កៅ ប៊ុនគីម ស្នងការរងទទួលផែនសណ្តាប់ធ្នាប់។ លោកបានថ្លែងថា ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានរីករាលនៃឆ្លងជំងឺកូវីដ១៩ កម្លាំងសមត្ថកិច្ចចរាចរ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះត្រួតពិនិត្យវាស់កម្តៅ និងធ្វើការផ្សព្វផ្សាយអបរំដល់ប្រជាពលរដ្ឋឲ្យអនុវត្តន៍នូវវិធានការ «៣កុំ និង៣ការពារ» ឲ្យជាប់ជានិច្ចពីព្រោះជំងឺកូវីដនៅតែមានហានិភ័យជានិច្ច។
លោកស្នងការរងបានបន្តថា ការងារនេះមានការចូលរួមសហការជាមួយពីមន្ទីរសុខាភិបាលខេត្ត និងអនុវត្តន៍គ្រប់បណ្តាក្រុងស្រុកក្នុងខេត្ត ហើយគោលដៅទាំងនេះរួមមាន៖
*ទី១៖ ការិយាល័យជំនាញ គោលដៅនៅរង្វង់មូលគល់ស្ពានកោះកុង កម្លាំងរួម៥ នាក់ ដឹកនាំដោយ លោក វ/ទោ ឡុង រដ្ឋឧត្តម លេខទូរស័ព្ទ ០១៦ ៥៥៨ ៦៤៥។
*ទី២៖ ការិយាល័យជំនាញ សណ្តាប់ធ្នាប់ គោលដៅជុំវិញបរិវេណផ្សារដងទង់ កម្លាំងរួម ០៥នាក់ ដឹកនាំដោយ លោក វ/ទោ សុខ ប៊ុនធឿន លេខទូរសព្ទ័ ០១៥ ៥៣២ ២៣៣
*ទី៣៖ អធិការដ្ឋាន ក្រុងខេមរភូមិន្ទ បានចុះរៀបសណ្តាប់ធ្នាប់ ជុំវិញផ្សារដងទង់ កម្លាំងរួម ០៤ នាក់ ដឹកនាំដោយលោក វ/ទោ ជុន គា លេខទូរស័ព្ទ ០១៦ ៥៦ ៣៦ ៣៦។
*ទី៤៖ អធិការដ្ឋាន ស្រុកស្រែអំបិល គោលដៅលើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែតលេខ០៣-០៤ ស្ថិតនៅភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កម្លាំងរួម ០៦នាក់ ដឹកនាំដោយ លោក វ/ទោ ហួត លៀងទុយ លេខទូរស័ព្ទ ០១៦ ៣៩ ៣៧ ៧៧។
*ទី៥៖ អធិការដ្ឋាន ស្រុកកោះកុង គោលដៅលើផ្លូវជាតិលេខ ៤៨ ចន្លោះគីឡូម៉ែតលេខ៩០-៩១ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កម្លាំងរួម ០៣នាក់ ដឹកនាំដោយ លោក វ/ទោ ដុំ ដា លេខទូរស័ព្ទ ០៨៨ ៨៧ ០៧ ៨៧៧។
*ទី៦៖ អធិការដ្ឋាន ស្រុកបូទុមសាគរ គោលដៅលើវិថី ព្រឹទ្ធាចារ្យ សាយ ភូថង ស្ថិតនៅភូមិជីត្រោះ ឃុំអណ្តូងទឹក ខេត្តកោះកុង កម្លាំងរួម ០៥នាក់ ដឹកនាំដោយ លោក វ/ត្រី ពៅ សេដ្ឋ លេខទូរស័ព្ទ ០១៦ ៦៨១ ៥៥៥។
ឆ្លៀតក្នុងឱកាសនេះ លោកស្នងការរង ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋអនុវត្តន៍វិធានការផ្សព្វផ្សាយអប់រំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ និង៣ការពារ» ឲ្យជាប់ជានិច្ច និងគោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរឲ្យបានគ្រប់ៗគ្នាចៀសវៀងគ្រោះថ្នាក់ ត្រូវចេះអធ្យាស្រ័យយោគយល់ឲ្យគ្នាទៅវិញទៅមក៕