(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលអណ្តូងស្នប់ចំនួន២ ក្នុងចំណោមអណ្តូងស្នប់ទាំង១៤ ស្ថិតក្នុងភូមិព្រៃក្តី ឃុំធម្មតាអរ ក្នុងស្រុកសំរោងទង ព្រមទាំងមានការចូលរួមពីលោកស្រី ពូ ជៀនគ័រ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ។
សមាជិកនៃក្រុមការងារ បានឱ្យដឹងថា «អណ្តូងស្នប់ទាំង១៤នេះ ជាជំនួយរបស់ប្រទេសចិន ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋក្នុងស្រុកទាំង៧ នៃខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកចូលរួមដោះស្រាយបញ្ហាខ្វះខាតទឹករបស់ប្រជាពលរដ្ឋកម្ពុជា ហើយបន្ទាប់ពីមានការប្រគល់ជូនបន្តបន្ទាប់មក ក្នុងថ្ងៃនេះ ការប្រគល់អណ្ដូងស្នប់នេះ បានចំនួន២ទៀត»៕