(អូស្ត្រាលី)៖ ប្រជាជនដែលរស់នៅក្នុងទីក្រុងឆ្នេរសមុទ្រ Batemans Bay របស់ប្រទេសអូស្រ្តាលី បានបង្ហាញនូវក្ដីបារម្ភ និងស្នើឲ្យអាជ្ញាធរមានវិធានការជាបន្ទាន់ ក្រោយពេលមានសត្វប្រចៀវប្រមាណ ១០ម៉ឺនក្បាល បានអុកឡុក និងរាតត្បាតដល់ការរស់នៅរបស់ពួកគាត់។
ក្រោយពីប្រកាសដាក់ទីក្រុង Batemans Bay ក្នុងភាពអាសន្ន អភិបាលរដ្ឋ New South Wales បាននិយាយថាខ្លួននឹងផ្តល់ជំនួយ ១,៨លានដុល្លាអាមេរិក ដើម្បីជួយដល់ក្រុមប្រឹក្សាក្នុងក្រុងនេះ ក្នុងការកម្ចាត់សត្វប្រជៀវដ៏គួរឲ្យខ្លាចទាំងនោះ។
ក្រុមអង្គការសិទ្ធិសត្វ បានអំពាវនាវឲ្យប្រជាជនមានចិត្ដអត់ធ្មត់ និងរង់ចាំសត្វប្រចៀវទាំងនោះផ្លាស់ទីនៅ ខណៈដែលក្រុមអាជ្ញាធរកំពុងតែចេញយុទ្ធធានាការដេញសត្វប្រចៀវទាំងនេះ ឲ្យចេញពីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ។
ប្រជាជនដែលរស់នៅក្រោមការគំរាមកំហែងរបស់សត្វប្រចៀវនេះ បានឲ្យដឹងថា សត្វប្រចៀវទាំងនោះ វាមានពណ៌ប្រផេះ នៅត្រង់ម្ដុំករបស់វា មានពណ៌ក្រហមដូចអណ្ដាតភ្លើង ហើយអ្វីដែលគួរឲ្យខ្លាចនោះគឺវាមានមុខដូចឆ្កែចចក៕