Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេធាវី៖ លោក អ៊ុំ សំអាន រក្សាសិទ្ធិមិនឆ្លើយ នៅចំពោះមុខចៅក្រមស៊ើបសួរ

25-05-2016 12:03

(ភ្នំពេញ)៖ លោក ជួង ជូងី មេធាវីការពារក្តីឱ្យ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ បានប្រាប់ Fresh News ឱ្យដឹងថា កូនក្តីរបស់លោក បានរក្សាសិទ្ធិមិនឆ្លើយអ្វីទាំងអស់ នៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ។

លោកមេធាវីរូបនេះ បានអះអាងថា ការសាកសួរមានត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែ កូនក្តីរបស់លោក រក្សាសិទ្ធិមិនឆ្លើយនឹងសំណួរ របស់ចៅក្រម។ លោកថា «គឺគេចោទសួរវាអត់កើត ដោយសារតែគាត់មិនឆ្លើយ ដល់ពេលគាត់មិនឆ្លើយទៅ ដូច្នេះហើយតុលាការអត់អាចសួរពីអ្វីកើតទេ»។

ទោះជាយ៉ាងណា​ Fresh News នៅមិនអាចទាក់ទងលោក តុប ឈុនហេង បាននៅឡើយទេ នៅព្រឹកនេះខណៈដែលអ្នកនាំពាក្យនៃ សាលាដំបូងរាជធានីភ្នំពេញ មិនទាន់អាចផ្តល់បទសម្ភាសន៍ជុំវិញរឿងនេះ បាននៅឡើយ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ ស្របពេលដែលរដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្តគណបក្សប្រឆាំង រូបនេះ៕