Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភាពមិនប្រក្រតី កើតឡើងពេលបក្សប្រឆាំងវេណេស៊ុយអេឡា ដើរប្រមូលហត្ថលេខាមនុស្សរាប់លាននាក់ ដើម្បីទម្លាក់ប្រធានាធិបតី

25-05-2016 11:58

(ការ៉ាកាស)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា ដែលកំពុងដឹកនាំដោយប្រធានាធិបតីលោក នីកូឡាស ម៉ាឌួរ៉ូ នោះបានបកអាក្រាតពីភាពមិនប្រក្រតីជាច្រើន ដែលកើតឡើងក្នុងយុទ្ធនាការរបស់បក្សប្រឆាំង (MUD) ដែលបាននិងកំពុងដើរប្រមូលហត្ថលេខាពីប្រជាជនរាប់លាននាក់ ដើម្បីទម្លាក់លោកប្រធានាធិបតី រូបនេះចេញពីអំណាច។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦។

រហូតមកដល់ពេលនេះ ហត្ថលេខាសរុបដែលបក្សប្រឆាំងខាងលើនេះបាន ដើរប្រមូលនោះ គឺមាន ២០០,១៩៧ ហត្ថលេខា ប៉ុន្តែផ្នែកបច្ចេកទេសដែលដឹកនាំដោយលោកស្រី Tania DÁmelio នៅក្នុងក្រុមប្រឹក្សាបោះឆ្នោតជាតិ (CNE) បានលើកឡើងថា ក្រោយការពិនិត្យរួចមក ហត្ថលេខាចំនួន ២១,៥៦០ ក្នុងចំណោមហត្ថលេខាទាំងអស់ មានភាពមិនប្រក្រតី។ លោកស្រីបានអំពាវនាវឲ្យបក្ស ប្រឆាំង (MUD) ធ្វើអ្វីដែលជាការពិត ដើម្បីរក្សាសន្តិភាពឲ្យបានសម្រាប់វេណេស៊ុយអេឡា ក្នុងស្ថានភាពដ៏ផុយស្រួយនេះ។

យុទ្ធនាការខាងលើនេះ គឺជារឿងស្របច្បាប់មួយសម្រាប់ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែគេត្រូវការ សម្លេងដ៏គ្រប់គ្រាន់មួយ ទើបអាចឲ្យដំណើរការពិភាក្សារឿងទម្លាក់ប្រធានាធិបតីខាងលើនេះ អនុវត្តន៍ ទៅបាន។ ហត្ថលេខាដែលបក្សប្រឆាំងប្រមូលបានទាំងអស់ នឹងត្រូវយកទៅពិនិត្យដោយប្រើប្រាស់ ម៉ាស៊ីនស្កេន ដើម្បីឲ្យដឹងថាវាត្រូវនឹងស្នាមម្រាមដៃរបស់ប្រជាជននីមួយៗដែរឬទេ។ យ៉ាងក៏ដោយ បក្សប្រឆាំងធ្លាប់បានអះអាងថាខ្លួន នឹងប្រមូលហត្ថលេខាឲ្យបាន ១,៨លាននាក់ ដើម្បីឲ្យលើសពីចំនួន ដែលនឹងអាចជម្រុញឲ្យមានការបោះឆ្នោត ទម្លាក់ប្រធានាធិបតីនោះទៅទៀត៕