(ភ្នំពេញ)៖ ស្ថានទូតរុស្ស៉ីប្រចាំនៅកម្ពុជា នឹងរៀបចំសន្និសីទព័ត៌មានមួយ នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីបង្ហាញពីបច្ចុប្បន្នភាព នៃនយោបាយរបស់ខ្លួន។ នេះបើតាមសចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ស ន្និសីទសារព័ត៌មានលើកទី៦នេះ នឹងបង្ហាញអំពីប្រធានបទចំនួន៣ដូចជា៖
១៖ ស្ថានការណ៍វិវឌ្ឍន៍ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន
២៖ គោលនយោបាយការបរទេសរបស់សហព័ន្ធរុស្ស៉ី
និង ៣៖ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-រុស្ស៉ី
សន្និសីទនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ (Zoom) ជាភាសាអង់គ្លេស នៅវេលាម៉ោង១០:០០នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ព័ត៌មានបច្ចេកទេសភា្ជប់ចូលរួម សន្និសីទសារព័ត៌មាននេះ មានដូចខាងក្រោម ៖ - Link:https://us02web.zoom.us/j/6870739651?pwd-VkYrZVNWVW94YVV0ck4xV09kcStUZZ09
- Meeting ID: 687 073 9651
- Meeting Passcode: RusCamb
អ្នកសារព័ត៌មានអាចបញ្ជាក់អំពីការចូលរួមសន្និសីទសារព័ត៌មាន និងផ្ដល់សំណួរជាមុន ឱ្យ បានមុនថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទៅកាន់លោក Rafael langareev អនុព័ន្ធព័ត៌មាន នៃស្ថានទូតរុស្ស៊ី តាមរយៈអីម៉ល [email protected] / [email protected] ឬទូរស័ព្ទលេខ 081-446-8037