(កំពង់ឆ្នាំង)៖ រយៈពេលប៉ុ ន្មានថ្ងៃនេះ ស្ថានភាពជំនន់ទឹកភ្លៀង បានហូរតាមព្រែកកាត់លើផ្លូវខ្នងទំនប់បារាំង ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលធ្វើឱ្យការធ្វើដំណើរដោយថ្មើរជើង និងដោយម៉ូតូជួបហានិភ័យខ្ពស់ ព្រោះចរន្តទឹកហូរខ្លាំង អាចបង្កឲ្យមានគ្រោះថ្នាក់ ដែលអាជ្ញាធរក្រុងតម្រូវឲ្យបិទការធ្វើចរាចរណ៍តាមផ្លូវខ្នង ទំនប់បារាំងនេះជាបណ្ដោះអាសន្ន។
អនុវត្តតាមការណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះជួល ប្រជាពលរដ្ឋឲ្យរើកំប្លោក ចេញពីក្នុងព្រែកក្រោមស្ពានឈើ ដើម្បីឲ្យទូកដរឆ្លងទៅមកភូមិកណ្ដាល បាននឹងក៏បានជួសជុលស្ពានឈើទ្រុឌទ្រោម ខាងលើនេះផងដែរ ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋ អាចដើរឆ្លងទៅមកបានពីភូមិកណ្ដាល មកផ្សារក្រោម។
ដោយឡែក ផ្លូវលើខ្នងទំនប់បារាំង លោកអភិបាលក្រុងកំពង់ឆ្នាំង បានឲ្យសមត្ថកិច្ចធ្វើផ្លាកបិទជូនដំណឹងនៅសង ខាងផ្លូវ ហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកា ត់តាមខ្នងទំទំនប់បារាំង ដែលកំពុងមានទឹកហូរខ្លាំងនោះឡើយ ដើម្បីបញ្ជៀសគ្រោះថ្នាក់។
ក្រុមការងារសាលាក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ការដោះស្រាយបញ្ហាខាងលើនេះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជួយឧបត្ថម្ភថវិកាមួយចំនួន និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានជួយឧបត្ថម្ភថវិកាផងដែរ ទើបជួលកម្មកររើកំប្លោកចេញអស់ និងទិញឈើមួយចំនួនមកជួសជុលស្ពានឈើទ្រុតទ្រោមខាងលើនេះ ឱ្យដំណើរការ ដើរឆ្លងបានឡើងវិញ។ ប៉ុន្តែម៉ូតូមិនអាចបើកឆ្លងស្ពាននេះបានទេ ព្រោះតែនៅក្បាលស្ពានផ្នែកខាងលិចត្រូវដើរឡើង តាមជណ្ដើរកម្ពស់ជិត៤ម៉ែត្រទៀតទើបឡើងដល់ទីទួលជាប់និងប៉ុស្តិ៍នគរបាល។
បន្ថែមពីនេះទៀត ចំពោះដំណោះស្រាយបានដោយជោគជ័យខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងភូមិកណ្ដាល សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់លោកអភិបាលក្រុង និងលោកអភិបាលខេត្ត រួមទាំងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងចេញទាំងថវិកាដោះស្រាយនៅផលលំបាកជូ នប្រជាពលរដ្ឋបានទាន់ពេលវេលា និងតាមតម្រូវការចាំបាច់នេះ ហើយការសាមគ្គីភាពពិតជាទទួលបាននូវជ័យជំនះ៕