(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣២.៥លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,២ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១០,៧៦០,៥៩៥នាក់ (ស្លាប់ ៤៣,០៩១នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,១៣៤,៩៥៣នាក់ (ស្លាប់ ១៥៦,៨៤៩នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៦២២,៩៨១នាក់ (ស្លាប់ ៣៥,៨៥៥នាក់)
* ថៃ ឆ្លងចំនួន ៤,៥៦០,៨៤៣នាក់ (ស្លាប់ ៣១,០១៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៧៣៣,១០១នាក់ (ស្លាប់ ៦០,៦៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៥៩៦,០៤៦នាក់ (ស្លាប់ ១,៤៥៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៣,៨១៦នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១០,៥២៨នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១៨២,៩៥០នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,៤៥៥នាក់ (ស្លាប់ ៣,០៥៦នាក់)៕