(ភ្នំពេញ)៖ បន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ រយៈពេល២ថ្ងៃបានបិទបញ្ចប់ គណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសលទ្ធផល នៃសន្និបាត។

សន្និបាតវិសាមញ្ញនេះ ធ្វើឡើងនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងតំណាងថ្នាក់ដឹកនាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។

ខាងក្រោមនេះ លទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា៖