(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណ រាជធានីភ្នំពេញ ព្រះគ្រូអនុគណ ខណ្ឌកំបូល រាជធានីភ្នំពេញ និងជាព្រះចៅអធិការ វត្តភ្នៀតសិម្ពលី ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ព័ត៌មាន Fresh News គឺព្រះតេជគុណបានបកស្រាយពីបញ្ហានានា ពាក់ព័ន្ធនឹងពិធីបុណ្យចូលព្រះវស្សា។
ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស» ប្រែថា «ភ្លៀង» ឬ «រដូវភ្លៀង» ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ៕
ចង់ជ្រាបច្បាស់ សូមទស្សនាកិច្ចសម្ភាសដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖