(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអង្គភាពទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា ភរិយា ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវ អ៊ូ វាសនា គឺជាការបាត់បង់នូវភរិយា អ្នកម្តាយ ម្តាយក្មេក និង - ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ របស់ ឯកន្ធត្តម និងក្រុមគ្រួសារ។
សូមចូលរួម រំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ឯកឧត្តម និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕