(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន១៨នាក់ និងជាសះស្បើយចំនួន៨នាក់។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,៤៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២៩១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕