(ភ្នំពេញ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា តាមរយៈបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News បានបង្ហាញលទ្ធផលថ្នាក់ដឹកនាំផ្នែកឧត្តមសិក្សាកម្ពុជា ចូលរួមក្នុងកម្មវិធីទស្សនកិច្ច នៃអ្នកដឹកនាំអន្តរជាតិរបស់សហរដ្ឋអាមេរិក (IVLP)។

កម្មវិធីទស្សនកិច្ចនៃអ្នកដឹកនាំអន្តរជាតិរបស់សហរដ្ឋអាមេរិក (International Visitors Leadership Program) ឬ IVLP មានរយៈពេល ១០ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដោយមានការគាំទ្រពី ក្រសួងការបរទេសសហរដ្ឋអាមេរិក (State Department)។

អ្នកដឹកនាំថ្នាក់ឧត្តមសិក្សាកម្ពុជា ទាំង១០រូប ដែលចូលរួមក្នុងកម្មវិធីនេះ រួមមាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ និងនាយកវិទ្យាស្ថានថ្នាក់ឧត្តមសិក្សាចំនួន៩នាក់ ដែលជាសមាជិកនៃក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា ចំនួន១នាក់។ សូមជម្រាបថា កម្មវិធី IVLP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ ដែលជាកម្មវិធីផ្លាស់ប្តូរប្រកបដោយវិជ្ជាជីវៈឈានមុខគេ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក៕

សូមទស្សនាកិច្ចសម្ភាសខាងក្រោម៖