(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» និងទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ក្រោយកម្ពុជារកឃើញជំងឺកូវីដអូមីក្រុងប្រភេទថ្មី http://fna.asia/9080545

២៖ រដ្ឋមន្រ្តីយុត្តិធម៌៖ អ្នកដែលថា វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិថ្នាក់ដឹកនាំកំពូល ជាការកែប្រែដ៏អាក្រក់នោះ គឺជាអ្នកលែងគិតពីខ្មែរ http://fna.asia/78a423a

៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយព្រះមហាក្សត្រថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រាទាំង៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញ អាចធ្វើទៅបាន ពុំប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យឡើយ http://fna.asia/e719dcb

៤៖ សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្ម បង្កើតជាស្ថានភាពមិនច្បាស់លាស់នៃពិភពលោក និងបង្កជាវិបត្តិសេដ្ឋកិច្ច http://fna.asia/64fc6be

៥៖ ក្រសួងហាមមិនឱ្យយានយន្តគ្រប់ប្រភេទចរាចរលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់ ក្រោយកើតគ្រោះថ្នាក់ចរាចរញឹកញាប់ http://fna.asia/4d1e710

៦៖ កម្ពុជា រកឃើញអូមីក្រុងបំប្លែងខ្លួនថ្មី ដែលឆ្លងកាន់តែលឿនជាងមុន, លោកស្រី ឱ វណ្ណឌីន អំពាវនាវពលរដ្ឋចូលរួមទប់ស្កាត់ការចម្លង តាមរយៈការបន្ដទៅចាក់វ៉ាក់សាំង http://fna.asia/50ef757

៧៖ គ.ជ.ប ចេញសេចក្ដីសម្រេច ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ http://fna.asia/e90edd9

៨៖ កម្ពុជាចម្រាញ់រ៉ែមាសបាន ៣,២៧៤គីឡូក្រាម ក្រោយប្រតិបត្ដិការជាង១ឆ្នាំ នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី http://fna.asia/d5395fa

៩៖ កម្ពុជា-អូស្ត្រាលីរួមគ្នាជំរុញការវិនិយោគកសិ-ចំណីអាហារ តាមរយៈដាក់ឱ្យប្រើប្រាស់តុវិនិយោគកសិ-ចំណីអាហារនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា http://fna.asia/b3e07cf

១០៖ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ជួបជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អំឡុងទស្សនកិច្ចនៅកម្ពុជា http://fna.asia/39d38fc