(ភ្នំពេញ)៖ លោក នៅ ស្រេង អាយុ៥២ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៩៩១៧៦០ អាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៨៥ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបាត់ លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម និងមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់។
លោក នៅ ស្រេង បានឱ្យដឹងថា បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមលេខ២៦៥/០៣ ចុះថ្ងៃទី០៦.០៧.២០០៦ មានទីតាំងស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានព្រំប្រទល់៖ ខាងជើងទល់នឹង ដីយាយ សាត, ខាងត្បូងទល់នឹងទំនប់, ខាងកើតទល់នឹងដីតា សូត្រ និងខាងលិចទល់នឹង ដី តាយ៉ុន។
គាត់បានបញ្ជាក់ថា គាត់ពិតជាបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជនណាមួយ, ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។
គាត់បញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»៕