(ភ្នំពេញ)៖ ក្រោយទិវាមហាជ័យជំនះ ៧ មករា ១៩៧៩ មក ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំការពារទប់ស្កាត់ការវិលត្រឡប់មកវិញ នូវរបបវាលពិឃាដ និងខិតខំប្រឹងប្រែងកសាង ស្តារប្រទេសជាតិពីចំណុចសូន្យ ដោយបាតដៃទទេ រហូតមក នាយុគ្គសម័យសង្រ្គាមផង និងសន្តិភាពផង ។
ឆ្នាំ១៩៩៩ ដោយអនុវត្តន៌ នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរំលាយអង្ការចាត់តាំង របស់របបខ្មែរក្រហម និងបានសមាហរណកម្មកម្លាំងដែលនៅសេសសល់។ ចាប់តាំពីឆ្នាំ២០០០ មកទល់បច្ចុប្បន្នសន្តិភាពពេញលេញ មានអាយុកាល ១៦ឆ្នាំហើយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនៃយើង ប្រទេសជាតិបាន និងកំពុង ស្តារ អភិវឌ្ឍន៌ ឲ្យមានភាពរីកចំរើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្លល់ សាលារៀន មន្ទីរពេទ្យ ទីផ្សារសេរី ប្រជាពលរដ្ឋមាន សិទ្ធិទូលំទូលាយ ក្នុងការប្រកបរបររកទទួលទាន តាមសមាជីវោរៀងៗខ្លួន មានសិទ្ធិខាងសារព័ត៌មាន សិទ្ធិបញ្ចេញមតិ (ក្នុងក្របខ័ណ្ឌនៃច្បាប់) ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្មករ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវបានលើកកំពស់ជាបណ្តើរៗ តាមរយៈការតម្លើងប្រាក់បៀវត្សត៌ និងទប់ស្កាត់ទំនិញឡើងថ្លៃ។ បើកចំហរនយោបាយការទូតការបរទេស អ្នកវិនិយោគទុនក្នុង និងក្រៅស្រុកមានការជឿជាក់ចូល មកបណ្តាក់ទុនជាហូហែរ ។ល។ និង។ល។ រាល់សមិទ្ធិផលនានា ដែលកំពុងមាននាពេលនេះ គឺជាផ្លែផ្កា នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ត្រូវបានប្រជាពលរដ្ឋទូទាំងប្រទេសគាំទ្រ និង បរទេសជិតឆ្ងាយមានការលើកសរសើរ ទាំងក្នុងសហគមន៌អាស៊ាន អឺរ៉ុប និងទូទាំងពិភពលោក។
យើងខ្ញុំជាយុវជនប្តេជ្ញាដង្ហែតាមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្តេជ្ញាការពាររាល់សមិទ្ធិផលនានា ដែល្ពុងនិងបន្តមាន ក្រោមម្លប់សន្តិភាពដ៏ត្រជាក់នេះ ប្តេជ្ញាទប់ស្កាត់ឲ្យបានទាន់ពេលវេលា នូវរាល់ឧបាយកល សង្រ្គាមចិត្តសាស្រ្ត មានចរឹតប៉ុនប៉ងបំផ្លិចបំផ្លាញ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈប្រជាពលរដ្ឋពិតៗ ។
«មានសម្តេចតេជោ ហ៊ុន សែន គឺមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៌»៕