(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកស្រី អ៊ូ វាសនា ភរិយាលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
មរណភាពលោកជំទាវ អ៊ូ វាសនា ជាការបាត់បង់ភរិយា មាតា និងជីដូនប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ សម្រាប់កូនកូនប្រសារ ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់។ រូបកាយរបស់លោកជំទាវ អ៊ូ វាសនា បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់នូវអំពើ ជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម នៅដក់ជាប់មនោសញ្ចេតនាស្វាមី បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
សូមបួងសួង សូមដួងវិញ្ញាណក្ខន្ធ លោកស្រី អ៊ូ វាសនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕