(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា ភរិយា ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវ អ៊ូ វាសនា គឺជាការបាត់បង់នូវភរិយា អ្នកម្តាយ ម្តាយក្មេក និង - ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ របស់ ឯកន្ធត្តម និងក្រុមគ្រួសារ ។
សូមចូលរួម រំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ឯកឧត្តម និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕