(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូន ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោកចំពោះមរណភាពឧបាសក កែវ ជួនណា ដែលត្រូវជាឪពុក កាលពីវេលាម៉ោង ១២:៣០ រសៀល នៅថៃ្ងព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
ក្នុងសាររំលែកទុក្ខផ្ញើជូន ឧត្តមសេនីយ៍ឯក កែវ ធី សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា៖ ខ្ញុំ និងភរិយា មានសេចក្តីក្តុកក្ដួល និងសោកស្ដាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំថា ឧបាសក កែវ ជួនណា ដែលត្រូវជាឪពុករបស់ឯកឧត្តម បានទទួលមរណភាព
សម្ដេចបានបន្តថា ស្ថិតក្នុងវេលាដ៏សោកសង្រេង និងក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមរំលែកមរណទុក្ខ ជាមួយឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសក កែវ ជួនណា បានទៅកាន់ឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕