(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងភរិយា ខាន់ ម៉ានីដា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា ភរិយា ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវ អ៊ូ វាសនា គឺជាការបាត់បង់នូវភរិយា អ្នកម្តាយ ម្តាយក្មេក និង - ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ របស់ ឯកន្ធត្តម និងក្រុមគ្រួសារ ។
សូមចូលរួម រំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ឯកឧត្តម និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕