(ភ្នំពេញ)៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ញើសារចូលរួមរំលែកទុក្ខចំពោះមរណភាព លោកជំទាវ អ៊ូ វាសនា ភរិយា ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ដោយរោគាពាធ។
ខ្លឹមសារលិខិតផ្ញើជូន ឯកឧត្តម សូ ម៉ារ៉ា, ឯកឧត្តម ថោង ខុន បានលើកឡើងថា មរណភាពរបស់ លោកជំទាវ អ៊ូ វាសនា គឺជាការបាត់បង់នូវភរិយា អ្នកម្តាយ ម្តាយក្មេក និង - ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ របស់ ឯកន្ធត្តម និងក្រុមគ្រួសារ ។
ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃក្រសួងទេសចរណ៍ទាំងអស់ សូមចូលរួម រំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយ ឯក ខ្វត្ត និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងសូមជួបតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕